សូមស្វាគមន៏មកកាន់កម្មវីធីសិក្សាកសិកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក

តើការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) ជាអ្វី?

ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក E-learning គឺជាការសិក្សាតាមអនឡាញដោយប្រើប្រាស់លើប្រព័ន្ធអេឡិចត្រូនិចដូចជា ទូរសព្ទ័ដៃ កុំព្យូទ័រ ថេបផ្លេត អាយផេតជាដើម។ ការសិក្សា​នេះ សិក្ខាកាមទាំងអស់ត្រូវមានគណេន្យដែលបានបង្កើតឡើងដោយក្រុមការងារអាយធី ហើយរាល់មេរៀនទាំងអស់ដែលបានដាក់បញ្ចូលអោយសិក្សាតាមអនឡាញនេះដែរ គឺត្រូវបានសម្របសម្រួលដោយសាលាកសិកម្មជាតិព្រែកលៀប។ ការសិក្សាតាមអនឡាញនេះ វាមានអត្ថប្រយោជន៏ជាច្រើនដល់សិក្ខាកាមទាំងអស់ដែលមិនមានពេលគ្រប់គ្រាន់ក្នុងការមកសិក្សានៅសាលា និងចំនេញពេលវេលាក្នុងការធ្វើការងារផ្សេងៗទៀតផងដែរ។